ជារឿងសំខាន់ណាស់ក្នុងការជ្រើសរើស អ្នកជំនាញឯកទេស ឬ វេជ្ជបណ្ឌិតមកធ្វើការកែសម្ផស្ស ដោយម៉ាស៊ីន ឬ ការវះកាត់កែសម្ផស្ស ឬ ផលិតផល ត្រូវតែមានជំនាញច្បាស់លាស់ វិញ្ញាបនប័ត្រត្រឹមត្រូវ បទពិសោធន៍ខ្ពស់ ដែលអាចកំណត់បានពីលទ្ធផល នៃការព្យាបាលកែសម្ផស្ស ក៏ដូចជាប្រសិទ្ធភាព នៃសេវាកម្មនីមួយៗ។ ពេលដែលលោកអ្នកជ្រើសរើសយកគ្លីនិកកែសម្ផស្ស មេហ្គាប៊ែល យើងខ្ញុំសំរាប់ព្យាបាលលើបញ្ហាស្បែក ឬ វះកាត់កែសម្ផស្ស, គ្លីនិកយើងខ្ញុំនឹងធានាជូនលោកអ្នកអោយទទួលបាននូវជំរើសដ៏ល្អមួយ ដែលពោពេញដោយបទពិសោធន៍ គុណធម៌ សច្ចធម៌ និងវិជ្ជាជីវៈ។
ក្រុមគ្រូពេទ្យរបស់យើងខ្ញុំ គឺស្ថិតក្នុងចំណោមគ្រូពេទ្យល្បីៗ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគ្រូពេទ្យមកពីបទេសផងដែរ ដែលព្យាបាលកែសម្ផស្ស ទទួលបានជោគជ័យជាង ២០ឆ្នាំមកហើយ និងទទួលបានការកោតសសើរពីសំណាក់អតិថិជនជាច្រើន ទូទាំងប្រទេសកម្ពុជា។ ក្រៅពីអ្នកឯកទេសព្យាបាលស្បែក និងវេជ្ជបណ្ឌិតវះកាត់កែសម្ផស្ស ដែលមានជំនាញខ្ពស់ យើងក៏នៅមានក្រុមការងារផ្នែកថែរក្សាសម្ផស្ស និងអ្នកទទួលភ្ញៀវ ដែលរងចាំផ្តល់សេវាកម្មជូនលោកអ្នក អោយទទួលបាននូវភាពស្រស់ស្អាត និងអារម្មណ៍ស្រស់ស្រាយ ដែលល្អឥតខ្ចោះ។